សាកលវិទ្យាល័យឡាយហ្វត្រូវបានបង្កើតឡើងដោយអ្នកផ្សព្វផ្សាយសាសនាជនជាតិកូរ៉េ នៅឆ្នាំ២០០៧ ហើយវាត្រូវបានគេទទួលស្គាល់ជាផ្លូវការនិងយ៉ាងពេញលេញនិងទទួលបានអាជ្ញាប័ណ្ណជាអ្នកផ្តល់ការអប់រំថ្នាក់បរិញ្ញាដោយ
រាជរដ្ឋាភិបាលកម្ពុជាក្រោមការអនុក្រិត្យលេខ ៥៩ អនក្រ-បក ចុះថ្ងៃទី ១២ ខែមិថុនាឆ្នាំ២០០៧។ សាកលវិទ្យាល័យឡាយហ្វដំបូងផ្តោត ទៅលើកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនលើវិស័យជាក់លាក់ចំនួនប្រាំ:

1) គ្រប់គ្រងពាណិជ្ជកម្ម

2) វិទ្យាសាស្រ្តសង្គម

3) សិល្បៈមនុស្សសាស្ត្រ និងភាសា

4) គណិតវិទ្យានិងវិទ្យាសាស្រ្ត

5) គិលានុបដ្ឋាកនិងឆ្មប។

ខណៈពេលដែលចំនួននៃការសិក្សានេះបានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំ ២០១១សាកលវិទ្យាល័យឡាយហ្វបានពង្រីកកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួនដោយចាប់ផ្តើមនៅមហាវិទ្យាល័យមួយទៀតដែលវា
ជាមហាវិទ្យាល័យនៃស្ថាបត្យកម្មនិងទីក្រុង-ផែនការ និងលើសពីនេះ សាកលវិទ្យាល័យឡាយហ្វបានពង្រីកកម្រិតរបស់ខ្លួនក្នុងកម្មវិធីបណ្តុះបណ្តាលដើម្បីបញ្ចប់កម្មវិធីសិក្សាថ្នាក់ អនុបណ្ឌិត ក្នុងមួយឆ្នាំជាមួយគ្នានោះ។
ជាមួយនឹងការអភិវឌ្ឍវិជ្ជមានរបស់យើងនៅក្នុងកំរិត ខ្ពស់នៃការអប់រំសាកលវិទ្យាល័យឡាយហ្វបានទទួលសិស្សកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។ និស្សិតជាង៥០នាក់ត្រូវបានបញ្ចូនទៅក្រៅប្រទេសសម្រាប់កម្មវិធីផ្លាស់ប្តូរអាហារូបករណ៍និងកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិត ជាដៃគូរបស់យើងដូចជា ប្រទេសកូរ៉េខាងត្បូងនិងបណ្តាប្រទេសផ្សេងទៀត។ សម្រាប់សាជីវកម្មអន្តរជាតិ សាកលវិទ្យាល័យឡាយហ្វបានកសាងទំនាក់ទំនងរឹងមាំជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិចំនួន ៤១ សាកលវិទ្យាល័យដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌, ការផ្លាស់ប្តូរការសិក្សា, បុគ្គលិកនិងការផ្លាស់ប្តូរសាស្រ្តាចារ្យការស្រាវជ្រាវនិងការអនុវត្តជាក់ស្ដែងរបស់សិស្ស។

កម្មវិធីថ្នាក់បរិញ្ញា

1/មហាវិទ្យាល័យគិលានុបដ្ឋានិង ឆ្មប

-គិលានុបដ្ឋាក
-ឆ្មប

2/មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម

-គណនេយ្យ
-គ្រប់គ្រង
-ទីផ្សារ
-ធនាគារនិងហិរញ្ញវត្ថុ

3/មហាវិទ្យាល័យវិទ្យាសាស្រ្តនិងវិស្វកម្ម

-គណិតវិទ្យា
-វិទ្យាសាស្រ្តកុំព្យូទ័រ
-វិស្វកម្មសំណង់ស៊ីវិល

4/មហាវិទ្យាល័យស្ថាបត្យកម្ម និង នគររូបនីយកម្ម

-ស្ថាបត្យកម្ម
-នគររូបនីយកម្ម
-រចនាខាងក្នុង
-ស្ថាបត្យកម្មលំនៅដ្ធាន
-ស្ថាបត្យកម្ម

5/មហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម

-សេដ្ធកិច្ច
-ចិត្តវិទ្យា

 

6/មហាវិទ្យាល័យសិល្បៈមនុស្សសាស្ត្រនិងភាសា

-សាសនះវិទ្យា
-អក្សរសាស្រ្ត អង់គ្លេស
-អក្សរសាស្រ្ត កូរ៉េ
-អក្សរសាស្រ្ត ខ្មែរ

កម្មវិធីសំរាប់និសិត្សបានបញ្ចប់ការសិក្សាបរិញ្ញាប័ត្រ

-អនុបណ្ឌិត គ្រប់គ្រងពាណិជ្ជកម្ម
-អនុបណ្ឌិត វិទ្យាសាស្រ្តកុំព្យូទ័រ
-អនុបណ្ឌិត នៃសិល្បៈជាភាសាអង់គ្លេស
-អនុបណ្ឌិត សាសនះវិទ្យា