Rev. David Koo(Kyen Hoe)

 

សាកលវិទ្យាល័យឡាយហ្វត្រូវបានបង្កើតឡើងដើម្បីអប់រំសិស្សនិស្សិតកម្ពុជាដោយសេចក្តីពិតនិងក្ដីស្រឡាញ់នៃព្រះ ដើម្បីឱ្យពួកគេអាចស្រឡាញ់អ្នកជិតខាងរបស់ពួកគេដូចជាខ្លួនគេដោយមានការគោរពចំពោះឪពុកម្តាយរបស់ពួកគេជាព្រះគម្ពីរបាននិយាយ និងការរួមចំណែកដល់កំណើននិងវិបុលភាពនៃសហគមន៍សាសនាគ្រិស្តនិងសេដ្ឋកិច្ចជាតិនៃប្រទេសកម្ពុជា ។

ក្នុងនាមជាសាកលវិទ្យាល័យគ្រីស្ទានយើងដឹងថាការទទួលបានជោគជ័យនៅសាកលវិទ្យាល័យរបស់យើងអាស្រ័យទៅលើការគោរពរបស់យើងដល់ព្រះជាម្ចាស់ដែលបានត្រាស់ហៅយើងអោយបង្កើតសាកលវិទ្យាល័យនេះឡើង។ សាកលវិទ្យាល័យឡាយហ្វបង្កើតឡើងដើម្បីកសាងការអប់រំដែលមានគុណភាពល្អសម្រាប់យុវវ័យកម្ពុជាតាមរយៈសកម្មភាពគ្រីស្ទាន។

អ្វីគ្រប់យ៉ាងដែលយើងធ្វើគឺត្រូវបានរចនាឡើងដើម្បីធ្វើការអភិវឌ្ឍសមាគមន៏ព្រះគ្រីស្ទប្រកបដោយតម្លៃ ចំណេះដឹងនិងជំនាញដែលចាំបាច់ណាស់សំរាប់ប្រទេសកម្ពុជា និង ពិភពលោកនាពេលអនាគត។

ខណៈដែលចំនួនសិស្សកំពុងតែកើនឡើង, ចក្ខុវិស័យរបស់យើងក៏បានពង្រីកយ៉ាងទូលំទូលាយដែលអាចបណ្តុះបណ្តាលនិសិត្សប្រកបដោយគុណភាពល្អ ដូចជាសាស្រ្តាចារ្យដែលមានសមត្ថភាពជាច្រើននិងកន្លែងទំនើប។ ទស្សនៈវិស័យនេះធ្វើបានប្រសើរបន្តិចម្តងៗដោយមានជំនួយពីការអធិស្ឋាន, ម្ចាស់ជំនួយ, ឧបត្ថម្ភ, និងអ្នកគាំទ្រ។ អ្វីគ្រប់យ៉ាងដែលបានធ្វើនៅក្នុងសាកលវិទ្យាល័យឡាយហ្វអាចបង្ហាញថាព្រះបានធ្វើការជាមួយយើង។

សូមបន្តយកចិត្តទុកដាក់ទៅនឹងកំណើននិងការអភិវឌ្ឍរបស់យើងជានិច្ច។ សូមព្រះគុណព្រះជាម្ចាស់ និងសន្តិភានៅជាមួយអ្នកទាំងអស់គ្នា។

ពីសាកលវិទ្យាល័យឡាយហ្វ, Rev .Dr. David Koo(Kyen Hoe)