បេសកកម្ម :

បេសកកម្មរបស់សាកលវិទ្យាល័យឡាយហ្វគឺជាការបណ្តុះបណ្តាលនឹងអភិវឌ្ឍន៍នូវទេពកោសល្យនឹងអប់រំនិសិ្សតឲ្យប្រសើរឡើង និង សេចក្តីមេត្តាករុណារបស់អ្នកដឹកនាំទាំងមូលតាមរយះសកម្មភាពគ្រិស្ទបរិស័ទ្ធ។
            គោលបំណងរបស់យើង:

-ដើម្បីផ្តល់ឲ្យនិស្សិតទាំងអស់ទទួលនួវការអប់រំដ៏ពិសេសតាមរយះការអប់រំគ្រិស្ទបរិស័ទ្ធ៕

-ដើម្បីអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធសមរម្យមួយដ៏ចាំបាច់សំរាប់ទ្រទ្រង់បេសកកម្មនិង ទស្សនវិស័យរបស់សាកលវិទ្យាល័យឡាយហ្វ៕

ចក្ខុវិស័យ:

ចក្ខុវិស័យរបស់សាកលវិទ្យាល័យឡាយហ្វ គឺដើម្បីផ្តល់នូវការអប់រំដ៏មានគុណភាពខ្ពស់ទៅលើនិស្សិតទាំងអស់ដែលតម្រូវឲ្យចូលរួមក្នុងការវិវឌ្ឍន៍នូវវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម និង អនាគតរបស់ប្រទេសកម្ពុជា៕

របៀបដើម្បីសំរេចគោលដៅនៃចក្ខុវិស័យរបស់សាលកវិទ្យាល័យឡាយហ្វសំរាប់ថ្ងៃអនាគតរួមមាន:

1) ការអភិវឌ្ឍន៍នូវវគ្គសិក្សានិមួយៗដែលផ្តល់ឲ្យនិស្សិតទាំងចំនេះដឹងនិងជំនាញដ៏សមរម្យដែលនិងសំរេចនូវតំរូវការយ៉ាងផ្ទាល់នៃសហគមន៍របស់ប្រទេសកម្ពុជាទាំងក្នុងវិស័យឯកជននិងរាជរដ្ឋាភិបាល។

2) ការអភិវឌ្ឍន៍និងការបង្កើតថ្មីនូវសមត្ថភាពស្រាវជ្រាវ សមត្ថភាពការបង្រៀន និង មានទំនុកចិត្តទៅលើបុគ្កលិកសាកលវិទ្យាល័យតាមរយះការផ្តល់ផែ្នកបណ្តុះបណ្តាល។
3) ការអភិវឌ្ឍន៍ជាមួយអង្គការក្រៅរដ្ឋាភិបាល និង ភាពជាដៃគូរឧស្សាហកម្មឲ្យបានច្រើនក៏ដូចជាការប្រឹងប្រែងដើម្បីផ្តល់ឲ្យនិសិ្សតមានបទពិសោធន៍នឹងការងារ ហើយនិង ផ្តល់ឱកាសឲ្យបុគ្គលិកធ្វើការស្រាវជ្រាវក្នុងសហគមន៍ ដែលជាតំលៃទៅលើការអភិវឌ្ឍន៍ប្រទេសជាតិ គោលនយោបាយនឹងសកម្មភាពរបស់អង្គការក្រៅរាជរដ្ឋាភិបាល និង ផលិតផលថី្មៗ។

4) ការទទួលបាននូវភាពខ្វះខាតនិងការទ្រទ្រង់ខ្លួនឯងយ៉ាងធំធេង។

ទស្សនវិស័យ

សាកលវិទ្យាល័យឡាយហ្វបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីការពារនឹងលើកកំពស់វប្បធម៌ខ្មែរ និង គាំទ្រការអភិវឌ្ឍន៍ប្រទេសកម្ពុជាតាមរយះការអប់រំ ស្រាវជ្រាវនិងសេវាកម្មសហគមន៍។ សាកលវិទ្យាល័យឡាយហ្វបានរៀបចំនិស្សិតដើម្បីក្លាយខ្លួនជាសមាជិកដ៏មានប្រសិទិ្ធភាពនូវក្នុងសង្គមនៃប្រទេសកម្ពុជាដោយផ្តល់ឲ្យពួកគេនូវសមត្ថភាពជំនាញដើម្បីធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ និង រីកលូតលាស់ក្នុងតំបន់សង្គម ទាំងបច្ចេកវិទ្យានិងសិល្បះ។